**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ ព្រមទាំងសហការី បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសិលាអណ្តែត ហៅវត្តចង្ហា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនទាំង៤ និងសហការី នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសិលាអណ្តែត(វត្តចង្ហា) នៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ក៏បាននាំនូវយកទយវត្ថុ សម្ភារះប្រើប្រាស់ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រវស្សា មាន បច្ច័យសរុប១៣,៦៣០,០០០រៀល, អង្ករចំនួន ០៩ការ៉ុង ស្មើ៤៥០គីឡូក្រាម, មី ២៧កេសតូច, ទឹកសុទ្ធ ៣៩កេស, ទឹកផ្លែឈើ ១០កេស, ប្រគេនបច្ច័យព្រះសង្ឃ១០អង្គ ក្នុង១អង្គ១០ម៉ឺនរៀល ប្រគេនព្រះគ្រូចៅអធិការ ២០ម៉ឺនរៀល, ប្រគេនសម្រាប់ចង្ហាន់ព្រះសង្ឃ ១,០០០,០០០រៀល (មួយលានរៀល), ប្រគេនសម្រាប់ទឹកភ្លើង ១,០០០,០០០រៀល (មួយលានរៀល), ប្រគេនសម្រាប់ព្រះសង្ឃអាពាធ ១,០០០,០០០រៀល (មួយលានរៀល) , ជូនមណ្ឌលសុខភាពចង្ហា ១,០០០,០០០រៀល (មួយលានរៀល), ជូនថវិកាដល់រដ្ឋបាលឃុំ ១,០០០,០០០រៀល (មួយលានរៀល) ,បច្ច័យកសាងក្នុងវត្ត សរុប ៥,៦៣០,០០០រៀល(ប្រាំលានហុកសិបបីមុឺនរៀល) ក្នុងនោះក៏បាននាំអំណោយចែកជូនដល់លោកយាយ លោកតា ក្នុងម្នាក់១នាក់បានសារ៉ុង១ និងថវិការ១ម៉ឺនរៀលផងដែរ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន មានមតិសំណេះសំណាលជាមួយព្រះសង្ឃ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ។ ហើយក៏បានជូនពរដល់ លោក លោកស្រី មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ដែលបានចូលរួមបុណ្យ សូមអនុមោទនាយកផលបុណ្យដែលបានធ្វើថ្ងៃនេះ តាមកម្លាំង សុទ្ធារៀងៗខ្លួន ពិសេសសូមឲ្យជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំធំ។ គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕

អត្ថបទដែលជាប់ទាក់ទង