**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកជន់លិចដំណាំស្រូវពលរដ្ឋ ចំនួន១៤៩ហិកតា នៅក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំ លោកប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពទឹកជន់លិចដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ស្ថិតនៅចំនួន២ភូមិ ក្នុងឃុំអង្គប្រសាទ ស្រុកគិរីវង់ ដែលបានជន់លិចដោយជំនន់ទឹកភ្លៀង រងផលប៉ះពាលខូចខាតទាំងស្រុង ចំនួន ១០ហិកតា និងរងផលប៉ះពាល់អាជ្ញាធរកំពុងរកវិធីរំដោះទឹកចេញ ជួយសង្រ្គោះ ចំនួន ១៤៩ហិកតា។

មានប្រសាសន៍នាសឱកានោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរស្រុកគិរីវង់ និងឃុំ ភូមិ ត្រូវពិនិត្យមើលលទ្ធភាពជាក់ស្ដែង ដើម្បីរកវិធីរំដោះមុខទឹក និងជួយសង្រ្គោះដំណាំស្រូវរបស់ពលរដ្ឋ ដែលនៅសល់ជិត ១០ថ្ងៃទៀតប៉ុណ្ណោះ ទើបប្រមូលផលបាន ប៉ុន្តែត្រូវបានជន់លិខដោយសារជំនន់ទឹកភ្លៀងនេះ។ ដូច្នេះហើយ សូមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវធ្វើការចុះពិនិត្យមើលជាបន្ទាន់ បើកមាត់ទ្វារបង្ហូរទឹក តាមបណ្ដាប្រឡាយ និងបឹងផ្សេងៗ ជាប៉ុណ្ណោះអាសន្នសិន អោយបានកាន់តែលឿន ក្នុងការជួយសង្រ្គោះដំណាំស្រូវទាំងនោះឡើងវិញ។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរស្រុកគិរីវង់ ត្រូវចុះពិនិត្យតាមដានស្ថានភាពជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋានភូមិ ឃុំ និងរាយការណ៍ជូន រដ្ឋបាលខេត្តតាកែវ អោយបានទាន់ពេលវេលា ដើម្បី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះអន្តរាគមន៍បានទាន់សភាពការ ជួយសង្រ្គោះពលរដ្ឋ ប្រសិនមានករណីគ្រោះមហន្តរាយណ៍ផ្សេងៗ កើតមានឡើងជាយថាហេតុ។

តំណាងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដំណាំស្រូវ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ សូមថ្លែងអំណរគុណ ដល់ឯកឧត្តម អភិបាលខេត្ត ព្រមទាំងអស់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចុះមកជួយអន្តរាគមន៍ រិះរកគ្រប់មធ្យោបាយនានាៗ ដើម្បីជួយសង្រ្គោះដំណាំស្រូវរបស់ ពួកយើងខ្ញុំ ដែលជិតប្រមូលផល ប៉ុន្តែត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង ៕

អត្ថបទដែលជាប់ទាក់ទង