សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនៈគីរី ស្រាវជ្រាវនាំខ្លួនជនសង្ស័យម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន តាមដីកាបញ្ជាឲ្យចូលខ្លួន ចេញដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគីរី។
ជនសង្ស័យឈ្មោះ កែវ ចាន់ថា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិទេសសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យប្រគល់ជូនសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕