សោកស្ដាយ! ខាន់ ចេសា ចាញ់ជើងខ្លាំងអាមេរិក Kelly ដោយពិន្ទុមិនឯកច្ឆន្ទ
កីឡា៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានចាញ់កីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly ដោយពិន្ទុមិនឯកច្ឆន្ទ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកប្រភេទទម្ងន់ស្រាល ONE Atomweight សម្រាប់ការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 ។
ការប្រកួតប្រភេទវិញ្ញាសា Atomweight Submission Grappling រវាងជើងខ្លាំងលំដាប់ពិភពលោកទាំងពីរ ចាប់ឃ្លាគ្នាស្ទើរពេញ ១០នាទី ហើយចៅក្រមទាំង បានសម្រេចផ្ដល់ពិន្ទុមិនឯកច្ឆន្ទ ដោយកីឡាការិនី Kelly បានយកឈ្នះកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា តែម្ដង៕