ឧត្តមសេនីយ៍ទោ ហួត សុធី នាំយកអំណោយរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ចំនួន ១០គ្រួសារ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត នាល្ងាចថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ ថ្នាក់ដឹកនាំ និងក្រុមការងារ សមាគមអតីតយុទ្ធជនស្រុកអន្លង់វែង និងឃុំត្រពាំងប្រីយ៍ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីយុទ្ធជនកម្ពុជា ចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១ការ៉ុង ស្មើ ២៥គីឡូក្រាម, ទឹកបរិសិទ្ធ ០៥យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ ៕