ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងត្រឡប់មកដល់កម្ពុជាវិញ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានអញ្ជើញយាងនិវត្ត ពីសាធារណរដ្ឋប្រជាមានិតចិន មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។