ឧត្តមសេនីយ៍ទោ ហួត សុធី ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ច័ស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក លោកមេបញ្ជាការវរទាំង២ ព្រមទាំងមន្ត្រីក្រោមឱវាទ ចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី២ នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីកាន់បិណ្ឌវេនទី២នេះ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រាសាទរាជាសំរោង ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ ស្លាដក១ និងបច្ច័យមួយចំនួន និងសំរាប់កសាងវត្ត មានភេសជ្ជៈនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាលោកយាយជីតាជីផងដែរ ៕