សម្តេច សាយ ឈុំ អញ្ជើញប្រារព្ធពិធីដាក់បិណ្ឌវេនទី២ នៅវត្តមុនីប្រសិទ្ធីវង្ស
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដោយថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅវត្តមុនីប្រសិទ្ធីវង្សស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត និងគ្រឿងឧបភោគបរិភោគ ដែលបានវេរប្រគេនព្រះសង្ឃ សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី២ រួមមាន៖ សាដក បច្ច័យ ព្រមទាំងចង្ហាន់បិណ្ឌបាត នំខ្មែរ ផ្លែឈើ តែ ស្ករស ទឹកដោះគោខាប់ ទឹកក្រូច ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី និងអង្ករ។
ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានវេរប្រគេន នូវបច្ច័យសម្រាប់ការកសាងក្នុងទីអារាមវត្តមុនីប្រសិទ្ធីវង្សផងដែរ ៕