ឯកឧត្តម សុខ លូ អញ្ជើញទទួលកៅស៊ូត្រជាក់ Cold Mix ចំនួន ៥តោន ពីរដ្ឋមន្រ្ដីក្រសួងសាធារណការ ដែលបានផ្តល់ជូន ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង
ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួល កៅស៊ូត្រជាក់ Cold Mix ចំនួន ២៥០បាវ (ស្មើនឹង៥តោន) ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ជូន ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ។
ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានជួយខ្នះខ្នែងចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានចាត់វិធានការបានទាន់ពេលវេលាកន្លងទៅថ្មីៗនេះ ។
ឯកឧត្តមប៉េង ពោធិ៍នា បានផ្តល់នូវអនុសាសន៍ណែនាំដល់មន្ទីរឱ្យប្រើប្រាស់កៅស៊ូត្រជាក់ Cold Mix ដែលទទួលបានក្នុងការជួសជុលថែទាំផ្លូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានផ្តល់កៅស៊ូត្រជាក់សម្រាប់លុបសំបុកមាន់ពេលរដូវវស្សាជាពិសេសផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក៕