អភិបាលខេត្តកំពង់ស្ពឺ វុី សំណាង នាំទេយ្យទាន និងចតុប្បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តម្រុំខាងជើង ក្នុងក្រុងច្បារមន
ភ្នំពេញ៖ ឯកឧត្ដម វុឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទី០៣ នៃវេណកាន់បិណ្ឌ បាននាំទេយ្យទាន និងចតុប្បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តម្រុំខាងជើង ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានគោរពជូនបុណ្យកុសលដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ សូមទទួលបានមគ្គផលគ្រប់ៗគ្នា ៕