**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

រដ្ឋមន្ត្រីសង្គមកិច្ច៖ ការគិតគូរជួយដល់មនុស្សចាស់ទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុងការជួយដល់មនុស្សចាស់ជាការងារពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយប្រកបដោយមានការរួមបញ្ចូលគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា ឆ្នាំ២០២៣ នាព្រឹកថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា គិតត្រឹមឆ្នាំ២០១៩ ចំនួនប្រជាជនវ័យចាស់មានចំនួនប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង ៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។ លោកថាអ្វីដែលជាការព្រួយបារម្ភគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុក-ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារ ការលែងលះគ្នា ឬឪពុក-ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ»។

ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិការកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់។ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថាគិតត្រឹមឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចបានបង្កើ់តសមាគមមនុស្សចាស់បានចំនួន ១ ៦៤៦ ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស ហើយថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានបង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្ដរជំនាន់ និងពហុមុខងារ) នៅរាជធានី-ខេត្ដចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង