**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មវាយតម្លៃគម្រោងជាមុន (pre-appraisal mission) របស់ធនាគារពិភពលោក

ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ​ក្រសួងធនធានទឹក និងឧតុនិយម និង​ជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក​ បានដឹកនាំ​កិច្ចប្រជុំ​​ជាមួយក្រុមបេសកកម្មវាយតម្លៃគម្រោងជាមុន (Pre-Appraisal Mission) របស់ធនាគារពិភពលោក និង​ស្ថាប័នពាក់ព័ន្ធរួមមាន​ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងក្រុមហ៊ុនទីប្រឹក្សា Mekong Water Solution (MWS)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​​ ប្រធានអង្គប្រជុំ បានថ្លែងនូវមតិស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ ឯកឧត្តម លោក លោកស្រី ទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំ និង​បានលើកឡើង​ពីគោល​នយោបាយ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ នៃរដ្ឋសភា ជាពិសេស​​គឺយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់​កាល​ទី១ ដែល​ផ្ដោត​​​សំខាន់​ទៅលើសន្តិសុខទឹក ហើយដែលមានភាពស៊ីគ្នាជាមួយនឹងគម្រោងកែ​លម្អ​សន្តិសុខ​​ទឹក​នៅ​​កម្ពុជា (CaWSIP) ដែលគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក។

ក្នុងឱកាសនេះដែរ តំណាងធនាគារពិភពលោក បានធ្វើបទបង្ហាញស្តីពី សាវតារនៃគម្រោង គោលបំណង​នៃគម្រោង ស្ថានភាព ដំណាក់កាលនៃគម្រោង ព្រមទាំងវឌ្ឍនភាពនៃគម្រោង ជម្រាប​ជូនអង្គ​ប្រជុំ​ទាំង​មូលសម្រាប់ជាធាតុចូល​​ និងមានការជជែកពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធលើការរៀបចំ​ និងការប្រព្រឹត្ត​ទៅ​នៃគម្រោង។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងភាគី​ពាក់ព័ន្ធដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ។​

ឯកឧត្តមប្រធានក៏បានលើកទឹកចិត្តឱ្យក្រុម​ការងារ​ទាំង​អស់​មានការចូលរួម និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យក្រុមបេសកកម្មវាយតម្លៃគម្រោង(Pre-Appraisal Mission) របស់ធនាគារពិភពលោកទទួលបានជោគជ័យផងដែរ។

គួរបញ្ជាក់ថា គម្រោង CaWSIP នេះកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃជាមុន (Pre-Appraisal) និង​គ្រោង​​អនុវត្ត​នៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង