**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

កម្ពុជា-ម៉ាឡេស៊ី ​ព្រម​ព្រៀង​គ្នា​ជា​គោលការណ៍ ក្នុង​ការ​បើក​ផ្លូវ​ដល់​វិនិយោគិន​ម៉ាឡេស៊ី ដែល​មាន​បំណង​ចង់​មក​វិនិយោគ​លើ​ដំណាំស្វាយ ម្នាស់ និង​អំពៅ នៅ​កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២​ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ពីកិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ឆ្នាំ​២០១៦​មក​។

ទាក់ទង​នឹង MOU នេះ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim បាន​បង្ហាញ​ពី​បំណង​ជំរុញ​ការ​អនុវត្ត MOU នេះ​ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់ ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​។

នៅ​ក្នុង​ពាណិជ្ជកម្ម​កសិកម្ម ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ភាគី​ម៉ាឡេស៊ី ដែល​ចង់​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ជា​ពិសេស​ប្រភេទអង្ករ​ស និង​ប្រភេទអង្ករ​ក្រអូប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​គោលការណ៍ ក្នុង​ការ​បើក​ផ្លូវ​ដល់​វិនិយោគិន​ម៉ាឡេស៊ី ដែល​មាន​បំណង​ចង់​មក​វិនិយោគ​លើ​ដំណាំស្វាយ ម្នាស់ និង​អំពៅ នៅ​កម្ពុជា​។

ចំពោះ​ការ​វិនិយោគ​នេះទៀត​សោត ឯកឧត្តម​រដ្ឋមន្ដ្រី​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ម៉ាឡេស៊ី បាញ់​ឆ្ពោះ​ទៅ​កាន់​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​នាំ​ចេញ។ ចំណែក​កសិផល​សម្រាប់​នាំ​ចេញ អ្នក​វិនិយោគ​អាច​ពិចារណា​ធ្វើកិច្ច​សន្យា​កសិកម្ម​ជាមួយ​កសិករ​ខ្មែរ ដើម្បី​ឱ្យ​កសិករ​ខ្មែរ​ដាំ​ដុះ​ដំណាំ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​របស់​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង