សម្តេចតេជោ ហ៊ុន សែន អបអរសាទររាជរដ្ឋាភិបាល និងកម្មករកម្មការិនីដែលរក្សាបាននូវចំណុចសំខាន់ ៣ គឺដំឡើងបានប្រាក់បៀវត្សរ៍, រក្សាបានការងារធ្វើ, បង្កើតបានការងារថ្មី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈទំព័រហ្វេសប៊ុក បានថ្លែងសារចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់ ៣គឺ៖
ទី១. ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី
ទី២. រក្សាបានការងារធ្វើ
ទី៣. បង្កើតបានការងារថ្មី។
បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូនកម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀតនៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង ៕