**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម

ឯកឧត្តម វ៉ា ថន៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី0២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២បូក២ ជំនាន់៣៨-៣៩ និងប្រគល់សញ្ញាបត្រជំនាន់ ៣៧-៣៨ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ ដែលបានបញ្ជប់ការសិក្សាដោយជោគជ័យ។

តាមការរបាយការណ៍របស់លោក អេង សុខា នាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្ត បានបញ្ជាក់ថា ៖ វគ្គដែលបានបណ្ដុះបណ្ដាល នៅសាលាគរុកោសល្យមានចំនួន៣៩វគ្គ ចេញទៅបំរើការនៅតាមមូលដ្ឋាន មាន ៣៨វគ្គ មានគ្រូសរុបចំនួន ២៣២៦ នាក់ នារី ១៣៥៤នាក់។ នៅឆ្នាំសិក្សា២០២២-២០២៣នេះបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាន់ទី៣៩ មានចំនួន ៥៦ នាក់នារី៣៩នាក់។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ដែលអាទិភាពជាគន្លឹះរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្សមានសារៈសំខាន់ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្ដោតលើអាទិភាពចំនួន ៥ រួមមាន៖
ទី១-ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ទី២-ការបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស
ទី៣-ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន
ទី៤-ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង
ទី៥-ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្មួយៗគរុសិស្សទាំងបីជំនាន់៖
-ត្រូវបន្ដពង្រឹង និងអនុវត្តន៍ការងារដោយយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែម និងដកស្រង់បទពិសោធន៍ជាក់ស្ដែងដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ក្លាយជាគ្រូកម្រិតមូលដ្ឋានប្រកបដោយគុណភាព ពិសេសប្រែក្លាយសាលារៀនដែលក្មួយៗបានទៅបង្រៀនឱ្យក្លាយទៅជាសាលាកុមារមេត្រី
-បង្កឱកាសដល់កុមារគ្រប់តំបន់ គ្រប់ជនជាតិស្ថិតក្នុងវ័យសិក្សាឲ្យចូលរៀនសូត្របានគ្រប់ៗគ្នា និងឈានទៅបញ្ចប់ការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ
-គោរពវិន័យការងារ បទបញ្ញត្តិផ្សេងៗ និងសេចក្ដីណែនាំរបស់ក្រសួង និងរដ្ឋបាលក្រុង ស្រុក និងបន្តត្រូវខិតខំរៀនសូត្របន្ថែមទៀតដើម្បីទទួលបានលទ្ធផលល្អមានចរិយាសម្បត្តិថ្លៃថ្នូរ មានអភិបាលកិច្ចល្អ និងសាមគ្គីភាពទូលំទូលាយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានប្រគល់នូវថវិការបន្ថែមចំពោះគ្រូគរុកោសល្យទាំង១៦៥ នូវថវិការចំនួន ៤ម៉ឺនរៀលក្នុងម្នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង