**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំវិសាមញ្ញស្តីពីការកែសម្រួលសមាសភាពគណៈកិត្តិយស និង គណៈកម្មាធិការ ដើម្បីបន្តអាណត្តិទី៥

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំវិសាមញ្ញស្តីពីការកែសម្រួលសមាសភាពគណៈកិត្តិយស និង គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបន្តអាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សុខ ផេង ប្រធានស្តីទីគណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខា សរុបមានអ្នកចូលរួមចំនួន ១៤រូប ស្រី ៤រូប នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមប្រធានស្តីទី សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកឧកញ៉ា គណៈកម្មាធិការសាខា និងលោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំរសៀលនេះ និងសូមសំដែងការអរគុណចំពោះឯកឧត្តម លោកឧកញ៉ា សមាជិក សមាជិកា នៃកិច្ចប្រជុំ ដែលបានដឹកនាំ និងចូលរួមកិច្ចការងារមនុស្សធម៌កន្លងមក។

ឯកឧត្តមប្រធានស្តីទី ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់ សមាជិក សមាជិកានៃអង្គប្រជុំ ពីសំណាក់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខា។

កិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមប្រធានស្តីទី សូមស្នើឲ្យសមាជិក សមាជិកា នៃអង្គប្រជុំត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពិភាក្សាជ្រើសរើសប្រធានគណៈកិត្តិយស និងអនុប្រធាន ព្រមទាំងប្រធានគណៈកម្មាធិការថ្មី ដើម្បីបន្តនិរន្តរភាព ការដឹកនាំការងារសាខាឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ យោងលក្ខន្តិកៈ វិធាននៃនីតិក្រម បទប្បញ្ញតិ្ត ហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជា ផ្នែកទី៦ សាខា វិធានទី៤០ ការផ្លាស់ប្តូរវេន និងកម្រងប្រវត្តិ ចំណុច ៤០.៣ ក្នុងករណីមានការផ្លាស់ប្តូរប្រធាន ឬអនុប្រធាន មុនផុតអាណត្តិ សាខាត្រូវកោះប្រជុំវិសាមញ្ញក្នុងរយៈពេល យ៉ាងយូរ ៣០(សាមសិប)ថ្ងៃ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី និងសុំការទទួលស្គាល់ពីគណៈកម្មាធិការកណ្តាល។

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១- កិច្ចពិភាក្សាការកែសម្រួលសមាសភាព គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា ដើម្បីបន្តអាណត្តិទី៥
(២០១៩-២០២៥)។
២- បញ្ហាផ្សេងៗ

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ប្រធានស្តីទី បានផ្តាំផ្ញើដល់ឯកឧត្តម លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការ និងមន្ត្រីក្រុមប្រតិបត្តសាខា សូមបន្តខិតខំប្រឹងប្រែងការងារ និងចូលរួមគ្រប់សកម្មភាពមនុស្សធម៌របស់សាខា ដើម្បីជួយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រួសារងាយរងគ្រោះ ក្នុងមូលដ្ឋានខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង