ឯកឧត្ដម ខូយ រីដា បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុដែលជាបញ្ហាប្រឈមក្នុងខេត្តពោធិ៍សាត់ ពេលនេះបានធូរស្រាលវិញហើយ
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មានអារម្មណ៍ធូរស្រាយវិញហើយ ស្ថានភាពអាកាសធាតុដែលជាបញ្ហាប្រឈមក្នុងខេត្តពោធិ៍សាត់ ពីថ្ងៃទី២៧ កញ្ញា ២០២៣មក ពេលនេះបានធូរស្រាលវិញហើយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា អ្វីដែលត្រូវធ្វើបន្ត គឺការចុះពិនិត្យការស្តារឡើងវិញ និងការអន្តរាគមន៍ស្បៀង និងសុខភាពសម្រាប់បងប្អូនពលរដ្ឋយើងដែលរងគ្រោះជួបការលំបាក ពិសេសគឺបងប្អូនដែលខ្វះខាតស្បៀងពិតប្រាកដ៕