**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពស្រូវប្រជាកសិករដែលប្រឈម ជំនន់ទឹកភ្លៀង ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម បានចុះពិនិត្យមើលស្ថានភាពស្រូវប្រជាកសិករដែលប្រឈម ជំនន់ទឹកភ្លៀង ស្ថិតនៅភូមិសាស្រ្តឃុំរហាត់ទឹក និងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក ភូ សុឆាត សមាជិកក្រុមប្រឹក្សាឃុំរហាត់ទឹក បានប្រាប់ឱ្យថា ស្រូវក្នុងឃុំរហាត់ទឹកនេះ មានប្រមាណជិត៤ពាន់ហិកតា ដែលបច្ចុប្បន្ន បងប្អូនកសិករប្រមូលផលបានប្រមាណ៧០ទៅ៨០% ស្រូវនៅសល់កសិករកំពុងតែប្រមូលជាបណ្តើរៗ ដោយសារស្ថានភាពទឹកធ្លាក់មកពីប៉ែកខាងលើខេត្តបាត់ដំបង ធ្វើឱ្យទឹកនៅតំបន់នេះមានការកើនឡើង ដែលធ្វើឱ្យស្រូវខ្លះប្រឈមនិងការជន់លិច ទើបកសិរបង្ខំចិត្តច្រូតកាត់ទាំងស្រូវមិនទាន់ទុំល្អ។ មួយវិញទៀតដោយសារទឹកបន្តកើនឡើង កសិករប្រើមធ្យោបាយ ទូកស្មាច ដើម្បីដឹកជញ្ជូន ទីកាន់ទីទួល ឬយកទៅក្នុងភូមិដើម្បីលក់ឱ្យឈ្មួញ រីឯតម្លៃថ្លៃច្រូតវិញក៏មានតម្លៃថ្លៃដោយសារស្រែនៅឆ្ងាយពីផ្លូវ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានភាពទឹកនៅតាម បណ្តារក្រុង-ស្រុក ទាំង៩ មិនទាន់មានការកើនឡើងគួរឱ្យព្រួយបារម្ភនោះទេ។

ជាមួយគ្នានោះលោកក៏បានបញ្ជាក់ថាក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម អ៊ុំ អភិបាលខេត្ត ក៏ដូចជាកងកម្លាំងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានត្រៀមខ្លួនរួចជាស្រេចនៅទីទួលសុវត្ថិភាព ក៏ដូចជាសម្ភារៈ ឧបករណ៍សម្រាប់ជួយសង្គ្រោះ ដើម្បីចេញអន្តរាគមន៍២៤ម៉ោងលើក២៤ម៉ោង ក្នុងករណីទឹកជំនន់កើតមានឡើង។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹង ឬតំបន់ដែលប្រឈមនឹងទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសកូនចៅតូចៗ៕

អត្ថបទដែលជាប់ទាក់ទង