**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សេចក្តីណែនាំ ពីការងារផ្សព្វផ្សាយ ឆ្ពោះទៅការអបអរសាទរខួបទី៤៥ ថ្ងៃកំណើត ស.ស.យ.ក ថ្ងៃ២ ធ្នូ និងការប្រគុំតន្រ្តីរបស់ ស.ស.យ.ក ថ្ងៃទី១៦ ធ្នូ

ភ្នំពេញ៖ ដើម្បីជំរុញឱ្យការងារផ្សព្វផ្សាយឆ្ពោះទៅការអបអរសាទរខួបទី ៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃ ២ ធ្នូ ២០២៣ និងការប្រគុំតន្រ្តីរបស់ ស.ស.យ.ក. ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ក្រុមការងារផ្សព្វផ្សាយ ​និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្តាល សូមស្នើកិច្ចសហការពីក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំគណៈកម្មាធិការ រាជធានី-ខេត្ត ក្រុមការងារតាមបណ្តាវិស័យ និងនីតិបុគ្គលចំណុះ ស.ស.យ.ក. ទូទាំងប្រទេស អនុវត្តនូវភារកិច្ចចាំបាច់មួយចំនួនដូចតទៅ៖

១- រៀបចំបង្កើតមាតិកាជាខ្លឹមសារ និងរូបភាពនៃការគាំទ្រ និងកម្រងអនុស្សាវរីយ៍ដែលផ្សារភ្ជាប់នឹងការអបអរសាទរថ្ងៃកំណើត ស.ស.យ.ក. ហើយផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់យន្តការផ្សព្វផ្សាយ ដែលខ្លួនមាន (កម្មវិធីអបអរសាទរជាផ្លូវការ ថ្ងៃទី២ ខែធ្នូ និងការប្រគុំតន្រ្តី ថ្ងៃទី១៦ ខែធ្នូ)

២- ចូលរួមចែករំលែកមាតិកាផ្សព្វផ្សាយគោលមួយចំនួន ដែលចេញផ្សាយដោយក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ថ្នាក់កណ្តាល

៣- ចូលរួមសហការចែករំលែក ឬផ្សព្វផ្សាយបន្តនូវមាតិកាពាក់ព័ន្ធពីគ្រប់បណ្តាញផ្សព្វផ្សាយរបស់ ស.ស.យ.ក. ទូទាំងប្រទេស។

៤- បំផុសចលនាសមាជិក សមាជិកាឱ្យមានការចូលរូមអបអរសាទរ និងបង្ហាញពីមោទនភាពក្នុងនាមជាសមាជិក ស.ស.យ.ក. តាមគ្រប់យន្តការលើបណ្តាញសង្គម ដើម្បីបង្ហាញពីស្មារតីគាំទ្រដ៏ខ្លាំងក្លានៃមហាគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស។

៥- ក្តាប់ខ្លឹមសារ និងមតិប្រតិកម្មសាធារណជននានាដើម្បីជាមូលដ្ឋានព័ត៌មាន ឬធ្វើការឆ្លើយតបក្នុងករណីចាំបាច់។

ដើម្បីសម្រួលដល់ការងាររចនា និងដើម្បីធានានូវសង្គតភាពនៃការប្រើប្រាស់ឡូហ្គោនៃពិធី ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. សូមផ្ញើជូននូវការងាររចនា ចំនួន០២ ដូចដែលភ្ជាប់ក្នុងlinkខាងក្រោម។ លើសពីនេះទៅទៀត ក្រុមការងារថ្នាក់កណ្តាល នឹងផ្ញើជូននូវឯកសារគោល រូបភាពពាក់ព័ន្ធ និងការងាររចនាសំខាន់ៗចូលទៅក្នុងក្រុមជាបន្តបន្ទាប់ ដើម្បីជាជំនួយដល់ការជំរុញការផ្សពផ្សាយឱ្យបានជ្រួតជ្រាប។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈប្រចាំគណៈកម្មាធិការ រាជធានី-ខេត្ត ក្រុមការងារតាមបណ្តាវិស័យ និងនីតិបុគ្គលចំណុះ ស.ស.យ.ក. ទូទាំងប្រទេស អនុវត្តនូវសេចក្តីណែនាំនេះប្រកបដោយការទទួលខុសត្រូវខ្ពស់។

link សម្រាប់ទាញយកឯកសារ៖ http://bit.ly/3t6HuNB

អត្ថបទដែលជាប់ទាក់ទង