**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អ្នកជំនាញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញ

ភ្នំពេញ៖ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលបានចូលជាធរមានកាលពីឆ្នាំ២០២២ បានជួយធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ប្រទេសកម្ពុជា។

ការអះអាងស្រដៀងគ្នារបស់អ្នកជំនាញជាតិ និងអន្តរជាតិទាំងពីរ ធ្វើឡើងក្រោយពេលធនាគារពិភពលោក ទើបបានបញ្ចេញរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នៅរក្សាកំណើន៥,៥ភាគសម្រាប់ឆ្នាំ២០២៣ និងមានដល់៦,១ភាគរយនៅឆ្នាំ២០២៤។

ជាការកត់សម្គាល់ គឺប្រទេសជាច្រើនទៀតក្នុងតំបន់សុទ្ធតែត្រូវបាន World Bank ទម្លាក់ការព្យាករលើកលែងតែកម្ពុជា។ លោក អាឌីយ៉ា ម៉ាធូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបាននិយាយថា កិច្ចព្រមព្រៀង RCEP និងច្បាប់វិនិយោគថ្មីៗរបស់កម្ពុជា បានអនុញ្ញាឱ្យមានលទ្ធភាព ​និងបើកទីផ្សារកាន់តែច្រើន ជួយបង្កើតលំហូរពាណិជ្ជកម្ម និងការវិនិយោគថ្មីៗ។

លោកបន្តថា វានឹងជួយកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួន ជំនួសឱ្យការពឹងផ្អែកខ្លាំងលើការនាំចេញសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ បានស្នើឱ្យកម្ពុជាធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មជំនាញ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងការនាំចេញធានាបានសម្រាប់រយៈពេលយូរ។

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាដដែល ធនាគារពិភពលោកបាននិយាយថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ដែលបានផ្តល់សច្ចាប័នរួចហើយ បានជួយកម្ពុជាពង្រឹងការនាំចេញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។ សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានសមាជិកប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ក្នុងនោះសមាជិកអាស៊ានទាំង១០ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួមនឹងប្រទេសចំនួនប្រាំទៀតដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូហ្សេលែន។ ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់ប្រទេសសមាជិក RCEP មានតម្លៃជិត៤,៦ពាន់លានដុល្លារអាម៉េរិក រាប់ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។ ចំនួននេះកើនឡើង២១ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនការនាំចេញរបស់កម្ពុជា និងជាមេដែកដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេសកាន់តែច្រើន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ នឹងជួយកម្ពុជាឱ្យឆ្លងផុតពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ និងសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២៣០ និងបន្តទៅយកបានប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP គ្របដណ្ដប់លើប្រជាជនចំនួនសរុប២,៣ពាន់លាននាក់ គិតជាទឹកប្រាក់ស្មើនឹង២៥,៨ពាន់ពាន់លានដុល្លារអាម៉េរិកនៃ GDP សកលលោក និងស្មើ១២,៧ពាន់ពាន់លានដុល្លារនៃពាណិជ្ជកម្មពិភពលោកលើទំនិញ និងសេវាកម្ម និងចុងក្រោយតំណាងឱ្យ៣១ភាគរយនៃលំហូរវិនិយោគផ្ទាល់សកល។ នេះបើតាមទិន្នន័យរបស់ធនាគារពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង