**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នៅឆ្នេរអូឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នៅឆ្នេរអូឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន អ.ម.ត ក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសម្អាតឆ្នេរ អាជីវករតាមឆ្នេរ បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន KSWM។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” បានធ្វើការណែនាំដល់អ្នកចូលរួម៖

១.សូមចូលរួមអភិរក្ស និងការពារដើមឈើ និងតំបន់ព្រៃឈើទាំងអស់គ្នា ដែលអភិរក្សដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ព្រោះព្រៃឈើទាំងអស់នេះជាជង្រុករក្សាបរិស្ថានរបស់យើងបានល្អ ជាប្រភពប្រព័ន្ធអេកូឡូស៊ី និងអភិរក្សបាននូវជីវចម្រុះនៃចំណូលរបស់ប្រជាពលរដ្ឋ ព្រោះព្រៃឈើបញ្ចេញឧស្ម័នអុកស៊ីសែនដែលជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ បច្ចុប្បន្នក្រសួងបរិស្ថានធ្វើការយ៉ាងសកម្មក្នុងការលក់កាបោនទៅឱ្យអន្តរជាតិនេះជាមោទនភាពរបស់យើងក្នុងការថែរក្សាបាននូវព្រៃឈើ។

២.រួមគ្នាដាំដើមឈើ ផ្តើមចេញពីលំនៅឋានរបស់បងប្អូន សាលារៀន វត្តអារាម និងតាមដងផ្លូវសាធារណ ក៏ដូចជាមន្ទីរ អង្គភាពរបស់ខ្លួន ទន្ទឹមនោះការដាំដើមឈើហូបផ្លែ បន្លែបង្កើតនូវភាពបៃតងដែលជាផលប្រយោជន៍សេដ្ឋកិច្ចនេះការការចូលរួមនៃការបង្កើតភាពបៃតង។

៣.ដើម្បីអនុវត្តនូវគោលដៅដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រើប្រាស់ទូរស័ព្ទរបស់យើងឱ្យមានប្រសិទ្ធភាព ទីកន្លែងទេសចរណ៍មានភាពស្អាត សូមថតបង្ហោះតាម Facbook ដើម្បីបង្ហាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេស ចរណ៍ដ៏ទៃទៀតឱ្យគេបានស្គាល់សក្តានុពលនៃវិស័យទេសចរណ៍នៅក្នុងខេត្តរបស់យើង សូមប្អូនៗជាសិស្សានុសិស្ស និស្សិត យុវជនបន្តជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌របស់កម្ពុជា មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទកោះកេរ និងប្រាសាទជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់ទេសចរណ៍ ដោយចូលទៅ Comment Cambodia ឬកម្ពុជាសូមស្វាគមន៍ ឬពាក្យពេជ្រល្អៗជាច្រើនផ្សេងទៀត ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាមកកម្ពុជារបស់យើង។

៤.សូមចូលរួមថែរក្សាបរិស្ថាន អនាម័យនៅតាមឆ្នេរ ទីសាធារណៈរបស់យើងឱ្យបានស្អាតទាំងអស់គ្នា ឱ្យមានភាពស្រស់បំព្រង និងទទួលបានការកោតសរសើរពីមហាជន អ្នកទេសចរមកសម្រាកលំហែកាយក្នុងខេត្តព្រះសីហនុរបស់យើងឱ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត ដឹកនាំអ្នកចូលរួមកម្មវិធិសំអាតបរិស្ថានតាមឆ្នេរអូរឈើទាល២ ប្រកបដោយបរិយាកាសស្និតស្នាលរីករាយ ៕

អត្ថបទដែលជាប់ទាក់ទង