កម្លាំងជំនាញ ចុះស្រង់ស្ថិតិជនបរទេសដែលកំពុងស្នាក់នៅ និងប្រកបអាជីវកម្ម នៅក្នុងខណ្ឌដូនពេញ ចំនួន ៥ទីតាំង
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញផែនការងារអន្តោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយផ្នែកគ្រប់គ្រងជនបរទេស ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះស្រង់ស្ថិតិជនបរទេសដែលកំពុងស្នាក់នៅ និង ប្រកបអាជីវកម្ម នៅក្នុងខណ្ឌដូនពេញ ចំនួន៥ទីតាំង។
ជាលទ្ធផលត្រួតពិនិត្យឯកសារតាមប្រព័ន្ធគ្រប់គ្រងជនបរទេស (FPCS), ពិនិត្យលិខិតឆ្លងដែនរបស់ជនជាតិបរទេស និងពិនិត្យទិដ្ឋការចូល និងទិដ្ឋការចុងក្រោយរបស់ជនជាតិបរទេស សរុប ៣០នាក់ (ស្រី ០៦នាក់) មាន ១១សញ្ជាតិ៕