កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ លោកវរសេនីយ៍ឯក រោង សារឹម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង បាត់ដំបង និងជាមេបញ្ជាការទិសបីស្រុកជាប់ព្រំដែន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងអន្តរាគមន៍ផ្នែកសឹករងកំរៀង និងផ្នែកសឹកភ្នំព្រឹក ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក ទៅកាន់ទីទួលសុវត្ថិភាពដើម្បីស្នាក់នៅបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ទឹកជន់ហូរឡើងខ្លាំងហួសពីការស្មាន តែទោះយ៉ាងណាលោកមេបញ្ជាការរងប្រចាំទិសបីស្រុក តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានដឹកនាំកម្លាំងជួយសង្គ្រោះដោយដឹកជញ្ជូនពួកគាត់បានមកដល់ទីទួលសុវត្ថិភាពទាន់ពេលវេលា ហើយក៏កំពុងបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតផងដែរ៕