ឆៀកចល័តនៅខេត្តព្រៃវែង តាកែវ ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ៦ ខែតុលា ដោយផ្អាកបណ្តោះអាសន្នចំពោះខេត្តមណ្ឌលគីរី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង តាកែវ ឧត្តរមានជ័យ ពីថ្ងៃទី២ – ៦ ខែតុលា ឆ្នាំ ២០២៣ ដោយផ្អាកបណ្តោះអាសន្នចំពោះខេត្តមណ្ឌលគីរី។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦ ៕