**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

សម្តេច ម៉ែន សំអន ប្រគេនទេយ្យវត្ថុ និងបច្ច័យកសាងជូនដល់ ១៨វត្ត ក្នុងវេនកាន់បិណ្ឌទី៥

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានណបក្សប្រជាជនកម្ពុជា បានថ្លែងថា ព្រះសង្ឃចំនួន ១៨វត្ត នៅខេត្តស្វាយរៀងទទួលបានទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញប្រគេនទេយ្យវត្ថុនៅវត្តជម្ពូព្រឹក្សា (វត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្នុងវេនកាន់បិណ្ឌទី៥ នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទដោយក្តីនឹករលឹក។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព គឺបានអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចធ្វើបុណ្យតាមបែបប្រពៃណី និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាទំនៀមទំម្លាប់ពីដូនតារៀងមក។ ម៉្យាងទៀត ទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធទាំងអស់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមសាមគ្គីគ្នា ក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

វត្តចំនួន ១៨ ដែលទទួលបានទេយ្យវត្ថុ ក្នុងវេនកាន់បិណ្ឌទី៥ រួមមាន៖ ១.វត្តភ្នំស្រូវ ស្រុកកំពង់រោទិ៍, ២.វត្តសន្តិភាព ក្រុងស្ចាយរៀង, ៣.វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង, ៤.វត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង, ៥.វត្តរកា ស្រុកស្វាយជ្រំ, ៦.វត្តចារ ស្រុកស្វាយជ្រំ, ៧.វត្តសណ្តោត ស្រុកស្វាយជ្រំ, ៨.វត្តសេរីសោភា ស្រុកស្វាយជ្រំ, ៩.វត្តទួលតាព្រហ្ម ស្រុកស្វាយជ្រំ, ១០. វត្តបាយ៉ាប ស្រុកស្វាយជ្រំ, ១១. វត្តស្វាយយា ស្រុកស្វាយជ្រំ, ១២. វត្ត ព្រៃបន្ទាយ ស្រុកស្វាយជ្រំ, ១៣.វត្តក្តីស្លា ស្រុកស្វាយជ្រំ, ១៤.វត្តឈូកមាស ស្រុកស្វាយជ្រំ, ១៥.វត្តអង្គរស ស្រុកស្វាយជ្រំ, ១៦.វត្តស្វាយព្រហួត ស្រុកស្វាយជ្រំ, ១៧.វត្តទួលធាតុ ស្រុកស្វាយជ្រំ និង១៨. វត្តថ្មី ស្រុកស្វាយយជ្រំ។ រួមជាមួយនឹងទេយុយវត្ថុ រួមមាន៖ អង្ករ, មី, ទឹកសុទ្ធ, ទឹកក្រូច, ស្ករស, ទឹកដោះគោ, ធូប, ទៀន, តែ, ប៊ីចេង, ខ្ទឹមស, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ប្រេងឆា, មីសួរ, នំអន្សម រួមជាមួយនឹងបច្ច័យមួយចំនួន។

ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ៖
១. សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ។
២. ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)។
៣. ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង