ឯកឧត្តម យស ណាស៊ី ជាមួយ ឯកឧត្តម អ៊ូច ភា បើកកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ តាមប្រតិទិនក្រុមប្រឹក្សាខេត្តតាកែវ ជាមួយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោក លោកស្រី អភិបាលរងខេត្ត លោក នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រិតបត្តិការសឹករងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងសាខាគយ ពន្ធដា និងមន្រ្តីរាជការពាក់ព័ន្ធចូលរួមផងដែរ។
ក្រុមប្រឹក្សាខេត្ត បានដាក់របៀបវារៈចំនួន ០៧ចំណុច ដើម្បីធ្វើការពិនិត្យ និង អនុម័ត មានដូចខាងក្រោម៖
១.ការពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ។
២.មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៥២។
៣.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥១។
៤.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។
៥.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍រយះពេល ០៩ខែ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។
៦.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងផែនការបីឆ្នាំរំកិល ២០២៤-២០២៦ របស់ រដ្ឋបាលខេត្តតាកែវ។
៧.ប្រកាសពេលវេលាប្រជុំសាមញ្ញលើកទី៥៣ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕