**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន

ជ័យលាភីលេខ១ នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំនេះបានទៅលើបេក្ខជនឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសពីជ័យលាភីលេខ១ នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ គឺបានទៅលើបេក្ខជនឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប ខណៈលេខ២ បានទៅលើបេក្ខជនឈ្មោះ សាត វណ្ណា មកពីរាជធានីភ្នំពេញ និងលេខ៣បានទៅលើបេក្ខជនឈ្មោះ សូ សារ៉ន មកពីខេត្តស្វាយរៀង។

មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធាន បទ «វប្បធម៌សន្តិភាព» ដែលរៀបចំ ឡើងនៅរោងមហោស្រពនាយក ដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ឡងឌី សាន់ណារ៉ា  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ព្រឹត្តិការណ៍វប្បធម៌នេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានវត្តមានរបស់ក្រុមសិល្បករចាប៉ីដងវែង ដែលមកពីបណ្តា រាជធានី-ខេត្ត បានដាក់ ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាព។

ជាលទ្ធផល ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប។  លេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ សាត វណ្ណា មកពីរាជធានីភ្នំពេញ។  លេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ សូ សារ៉ន មកពីខេត្តស្វាយរៀង។

ចំណែក ចំណាត់ថ្នាក់កិត្តិយស ២ ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ ឆុន តុលា មកពីខេត្តសៀមរាបនិងបេក្ខជន ច្រឹក សេ មកពីខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកជំទាវ ឡងឌី សាន់ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានសំដែងនូវការអបអរសាទរដ៏ស្មោះចំពោះសិល្បករ ចាប៉ីដងវែង ទាំងអស់ ដែលទទួលបាន ជ័យលាភីនៅក្នុងមហោស្រពនេះ។ ជាពិសេស លោកជំទាវ បានលើកទឹកចិត្តដល់ប្អូនៗ ជាសិល្បករ ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយ វិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចម្រើន ប្រកបដោយ និរន្តរភាព។

លោកជំទាវបានបន្តថា “មហោស្រពចាប៉ីដងវែង មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពាន រង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាឈ្វេងយល់វាស់ស្ទង់សមត្ថភាព និងការចែករំលែក បទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះ គោល ដៅសំខាន់នៃការរៀបចំមហោស្រពចាប៉ីនាពេលនេះ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ  សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់ វិស័យសិល្បៈទស្សនីយភាពមួយនេះ ឱ្យកាន់ទៅរីកចម្រើនបន្ថែម»៕

អត្ថបទដែលជាប់ទាក់ទង