**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស

សិស្សានុសិស្សលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាទន្សោងនៅស្រុកសៀមបូកខេត្តស្ទឹងត្រែងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយសាងសង់អគារសិក្សា វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន

ស្ទឹងត្រែង៖ សិស្សានុសិស្សលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាទន្សោងក្នុងស្រុកសៀមបូក  ខេត្តស្ទឹងត្រែងបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយសាងសង់អគារសិក្សាមួយខ្នងដើម្បីសម្រួលដល់ការរៀននិងបង្រៀនខណៈបច្ចុប្បន្ននេះសិស្សកំពុងតែរៀននៅក្នុងរោងដោល និងនៅតាមផ្ទះ ដែលជួបបញ្ហាប្រឈមផ្សេងៗនៅក្នុងរដូវវស្សាភ្លៀងធ្លាក់។
ក្នុងសកម្មភាពរៀននិងបង្រៀនកុមារថ្នាក់ទី  ៤ ទី៥និងទី៦ នៅភូមិទន្សោង ឃុំសៀមបូក ស្រុកសៀមបូក  ខេត្តស្ទឹងត្រែងកាលពីដើមសប្តាហ៍នេះ លោកគ្រូជៀមវណ្ណៈ តំណាងឱ្យជនជាតិដើមភាគតិចគួយបានរៀបរាប់ថា៖នៅពេលមានភ្លៀងម្ដងៗសិស្សអង្គុយរៀនមិនបានទេ  ព្រោះខ្យល់ទឹកភ្លៀងសាចចូល ហើយខែប្រាំងក្តីកូនសិស្សមករៀនត្រូវដោះអាវចេញក៏មានដែរ។
លោកបន្តថា៖នៅសាលាបឋមសិក្សាទន្សោងនេះមានអគារមួយខ្នងបីបន្ទប់សម្រាប់បង្រៀនថ្នាក់ទី១ទី២និងទី៣ចំណែកទី៤ទី៥ខ្ចីផ្ទះប្រជាពលរដ្ឋបង្រៀន  ហើយថ្នាក់ទី៦បង្រៀននៅក្នុងរោងដោលជាបណ្តោះអាសន្ន១០ឆ្នាំមកហើយ។
លោកសៅសេង នាយកសាលាបបឋមសិក្សាភូមិទន្សោងបានទទួលស្គាល់ថា៖នេះជាការតស៊ូទ្រាំនឹងភាពលំបាក  ព្រោះតែចង់ឱ្យកូនចៅប្រជាពលរដ្ឋមានចំណេះដឹងដូចគេឯង ហើយភាពលំបាកនេះក៏ជាបញ្ហាប្រឈមធ្វើឱ្យកុមារមួយចំនួនបានបោះបង់ចោលការសិក្សាផងដែរ។
លោកបន្តថា៖ចំណែកការស្នើសុំសាលារៀននេះលោកនិងមាតាបិតាសិស្សបានសុំទៅអង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តស្ទឹងត្រែង  និងធ្វើរបាយការណ៍ស្នើសុំទៅការិយាល័យអប់រំស្រុករួចហើយតែមិនទទួលបានព័ត៌មានអ្វីត្រឡប់មកវិញទេ  ។
លោកប៉ាវបូណា ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកសៀមបូកបានបញ្ជាក់ថា៖តម្រូវការនេះពិតជាទាមទារឱ្យមានការជួយធ្វើការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធព្រោះជាតំបន់ទីជនបទស្ថិតនៅឆ្ងាយដាច់ស្រយាល ផ្លូវក៏លំបាកទៅមកថែមទៀត។
លោកបន្តថា៖ចំណែកការស្នើសុំសាលារៀននោះលោកបានស្នើសុំទៅមន្ទីរអប់រំយុវជននិងកីឡាខេត្តរួចហើយដែរ ប៉ុន្តែមិនទាន់មានដំណឹងយ៉ាងណានោះទេ   ហើយលោកនឹងតាមដានសួរនាំទៅមន្ទីរបន្តទៀត។
សូមបញ្ជាក់ថា៖ការបង្រៀននិងរៀននៅក្នុងរោងដោលនេះ  ជាករណីប្រឈមទៅនឹងគ្រោះថ្នាក់ផង នៅរដូវវស្សាពេលមានព្យុះភ្លៀង ហើយត្រូវខកខានរៀនសូត្រ នឹងអាចធ្វើឱ្យកុមារបោះបង់ការសិក្សាមានការកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង