**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

អគ្គលេខាធិការអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីកសិកម្ម និងរុក្ខាប្រមាញ់ លើកទី៤៥ នៅទីក្រុងគូឡាឡាំពួ និងកិច្ចប្រជុំ២ផ្សេងទៀត

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ដាតុ Seri Haji Mohamad Bin Sabu រដ្ឋមន្ត្រីកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីកសិកម្ម និងរុក្ខាប្រមាញ់ លើកទី៤៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីពិភាក្សាពីវឌ្ឍនភាព និងកាលានុវត្តភាព នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីស្បៀង កសិកម្ម និងរុក្ខាប្រមាញ់ ឆ្ពោះទៅសំរេចបាននូវសន្តិសុខស្បៀង ការទទួលបានទីផ្សារកាន់តែប្រសើរ ព្រមទាំងផលិតភាព និងភាពធន់ផ្នែកកសិកម្មជាដើម។

បន្ទាប់មកនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចរដ្ឋមន្ត្រីអាស៊ាន-ជប៉ុន ស្តីពីកសិកម្ម និងរុក្ខាប្រមាញ់។

នៅក្នុងកិច្ចប្រជុំនោះ អាស៊ាន និងជប៉ុន បានពិភាក្សាគ្នាអំពីវឌ្ឍនភាព ក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការ MIDORI រវាងអាស៊ាន និងជប៉ុន (AJMCP) ដែលត្រូវបានដាក់ចេញកាលពីឆ្នាំមុន។

AJMCP ស្វែងរកការចូលរួមចំណែកដើម្បីសំរេចបាននូវសន្តិសុខស្បៀងរបស់អាស៊ាន តាមរយៈការបង្កើត និងផ្សព្វផ្សាយបច្ចេកវិទ្យានានា ការអភិវឌ្ឍធនធានមនុស្ស និងតាមរយៈការគាំទ្រការអនុវត្តគោលការណ៍ ណែនាំថា្នក់តំបន់របស់អាស៊ាន ជាដើម។

លុះដល់ល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបន្ដអញ្ជើញផ្តល់សន្ទរកថាស្វាគមន៍ ក្នុងការដាក់ដំណើរកម្មវិធីថ្នាក់តំបន់ស្បៀងអាហារ នវានុវត្តន៍អាស៊ាន-CGIAR ដែលមានការចូលរួមពីបណ្តារដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់អាស៊ាន និងដៃគូអភវិឌ្ឍន៍មួយចំនួន។

កម្មវិធីថ្នាក់តំបន់នេះ ស្របគ្នាជាមួយគោលបំណងរបស់អាស៊ាន ក្នុងការបង្កើនផលិតភាពផ្នែកកសិកម្ម និងកាត់បន្ថយការបាត់បង់ស្បៀង និងកាកសំណល់ស្បៀងនៅក្នុងអាស៊ាន តាមរយៈការប្រើប្រាស់ការស្រាវជ្រាវដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងនវានុវត្តន៍ដែលនឹងពង្រឹងភាពធន់ នៃប្រព័ន្ធកសិកម្ម ៕

អត្ថបទដែលជាប់ទាក់ទង