ស.ស.យ.ក អបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃសាលារៀនឆ្ពោះទៅរកឧត្ដមភាព”
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃសាលារៀនឆ្ពោះទៅរកឧត្ដមភាព”។
សហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា គ្រូបង្រៀនបានដើរតួយ៉ាងសំខាន់ក្នុងការជួយជម្រុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជាសរសៃឈាមដែលមិនអាចខ្វះបានក្នុងចូលរួមពង្រីកធនធានមនុស្សស្របតាមការវិវត្តន៍នៃសង្គម។
ប្រភពបន្តថា គ្រូបង្រៀនបានលះបង់កម្លាំងកាយ ចិត្ត ដើម្បីផ្តល់ជាចំណេះដឹងដល់ ប្អូនៗ សិស្សានុសិស្ស នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។ ការលះបង់ តស៊ូ របស់លោកគ្រូ អ្នកគ្រូកន្លងមក ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ គឺជាការចូលរួមចំណែកយ៉ាងធំធេង និងមិនអាចកាត់ថ្លៃបាន៕