សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺឈរលើទ្រឹស្ដី «គិតធំ ធ្វើតូច»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺឈរលើទ្រឹស្ដី «គិតធំ ធ្វើតូច»។
ក្នុងឱកាសអញ្ជើញ អបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ តុលានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ជាក្របខណ្ឌគោលនយោបាយ រាជរដ្ឋាភិបាលត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែ ការអនុវត្តជាក់ស្ដែង រាជរដ្ឋាភិបាល ត្រូវតែជ្រើសរើសគន្លឹះជាអាទិភាព ដើម្បីដាក់ចេញការអនុវត្តឱ្យបានចំទិសដៅ ប្រកបដោយភាពល្អិតល្អន់ ៕