**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” និងអបអរសាទរពិភពលោកស្អាតលើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ យុវជនស.ស.យ.ក សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករប្រមាណជាង៥០០នាក់ នៅបរិវេណវិមានឯករាជ្យក្រុងក្រចេះ។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត បានមានប្រសាសន៍ថា វិស័យទេសចរណ៍ នៅតែជាវិស័យដ៏សំខាន់មួយ ចូលរួមបង្កើតការងាររហូតដល់ ១០% នៃការងារសរុបពោលក្នុងចំណោមការងារ១០ មាន១ជាការងារផ្នែកទេសចរណ៍ចូលរួម ១០% នៃផលិតផលសរុបរបស់ពិភពលោក។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ដែលមានមន្ទីរ ទេសចរណ៍ជាសេនាធិការ ខិតខំធ្វើយ៉ាងជំរុញមានការអភិវឌ្ឍដល់រមណីយដ្ឋានបន្ថែម ជាពិសេស វិស័យសេវាកម្មក្នុងខេត្ត ត្រូវបានលើកកម្ពស់តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញខ្លី ដើម្បីលើកស្ទួយវិស័យ សេវាកម្មខេត្តឱ្យមានភាពល្អប្រសើរ និងការលើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជន ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តក្រចេះ ម្ដងហើយម្ដងទៀត និងឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងមូលដ្ឋានប្រកបដោយបរិយាបន្ន។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថាដើម្បីឆ្លើយតបទៅនឹងយុទ្ឋនាការចលនាប្រឡងប្រណាំង “ទីក្រុងស្អាត” សម្រាប់ក្រុងក្រចេះ បច្ចុប្បន្នទទួលបាននូវជ័យលាភី ផ្ការំដួល២ទង នឹងទៅថ្ងៃអនាគតយើងទាំងអស់គ្នាត្រូវចូលរួមគិតរួមធ្វើ ដោយផ្ដោតទៅលើបរិស្ថាន អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តឱ្យបានល្អប្រសើថែមទៀតឈានទៅដល់ការប្រឡងប្រណាំងទីក្រុងស្អាត ទទួលបានជ័យលាភី ផ្ការំដួល៣ទង ៕

អត្ថបទដែលជាប់ទាក់ទង