ឯកឧត្តមបណ្ឌិត ទី នរិន្ទ ទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធថាមពលកកើតឡើងវិញអន្តរជាតិ (ISA)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធថាមពលកកើតឡើងវិញអន្តរជាតិ (ISA) នៅទីស្ដីការក្រសួងរ៉ែ និងថាមពល។
ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា ដោយផ្តោតសំខាន់លើឱកាសពង្រីកការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីខ្នាតតូចនៅតាមតំបន់ដាច់ស្រយាល ក្របខណ្ឌបច្ចេកទេស និងយន្តការដើម្បីពង្រឹងការគ្រប់គ្រងជាដើម ៕