**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ដល់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព លោកជំទាវឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

នាឱកាសនោះ លោកស្រី ប៉ែន បុប្ផា នាយិការមជ្ឈមណ្ឌលឫទ្ធិពល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគបាលជាតិ មានគោលបំណង ៖ ១-ពង្រឹងទំនុកចិត្តនិងភាពជឿជាក់លើខ្លួនឯង, ២-ពង្រឹងភាពជាអ្នកដឹកនាំនិងគោលដៅជីវិតក្នុងការបន្តរីកចម្រើននៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ, ៣-បង្កើនប្រសិទ្ធភាព ក្នុងការបំពេញការងារនិងជំនាញការគ្រប់គ្រងចាត់ចែងការងារ និង៤-ជំរុញលើកទឹកចិត្តខ្លួនឯង និងការប្រកាន់ខ្ជាប់នូវអត្តចរិកជាអ្នកផ្តល់សេវាសាធារណៈដ៏ល្អ។

លោកជំទាវឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា “ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងភាពទន់ និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” ខណៈដែលនេះជាឱកាសបានជួបគ្នាផ្ទាល់ ត្រូវចាប់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗទទួលបានពីការចែករំលែកក្នុងវគ្គ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្ថែមថា ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួន លោកជំទាវផ្ទាល់ ពិតជាសេចក្តីសោមនស្សរីករាយ និងមានមោទនភាពបំផុត ដែលថ្ងៃនេះ ក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ជាថ្នាក់ដឹកនាំក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីផ្ចង់ស្មារតីត្រង់ត្រាប់ស្តាប់ការពន្យល់បកស្រាយ អំពីខ្លឹមសារមេរៀន និងត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ទាំងនោះ ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយលោកជំទាវសង្ឃឹមថា លោកជំទាវ លោក លោកស្រី នឹងយកមេរៀនដែលបានរៀននេះទៅអនុវត្តក្នុងការងារកាន់តែមានប្រសិទ្ធភាពលើការងារដឹកនាំបញ្ជ្រាបយេនឌ័ររបស់នាយកដ្ឋាន-អង្គភាព នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តក្នុងគ្រួសារ និងក្នុងសង្គម។

លោកជំទាវឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា បានបន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្ដពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមនឹងមុំទី១ នៃបញ្ចកោណទី៤ ការលើកកម្ពស់សមភាពយេនឌ័រឲ្យស្របទៅនឹងសភាពការណ៍រីកចំរើនក្នុងសង្គមជាតិ និងដើម្បីឲ្យកងកម្លាំងនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មានការយល់ដឹងកាន់តែច្បាស់ និងមានទស្សនៈថ្មីៗ ក្នុងការផ្តល់សិទ្ធិអំណាចរវាងភេទ និងការងារឲ្យបានសមស្រប។

ដោយផ្អែកលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភាព ចំណេះដឹងយេនឌ័រ ទើបក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃ ដើម្បីឲ្យសិក្ខាកាមបានយល់នូវអ្វីដែលជាការកំណត់ភាពអង់អាចក្លាហានរបស់នគរបាលនារី ដើម្បីអាចកំណត់បាននូវបញ្ហាប្រឈមថ្មីៗនានា ក្នុងការលើកសំណូមពរដល់ថ្នាក់ដឹកនាំធ្វើការកែសម្រួលគោលនយោបាយ ផែនការកម្មវិធីនានា ក្នុងគោលបំណងការពារផលប្រយោជន៍របស់នគរបាលជានារី ។ លើសពីនេះ ក៏ជាឱកាសដល់អ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន សមត្ថភាពបំពេញការងារ និងពីផែនការលូតលាស់ក្នុងអាជីពការងារ និងរៀបចំផែនការសកម្មភាពរយៈពេល៥ឆ្នាំខាងមុខ។

ជាថ្មីម្តងទៀត ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោកជំទាវផ្ទាល់ សូមយកឱកាសនេះថ្លែងអំណរគុណ ដោយស្មោះអស់ពីដួងចិត្តចំពោះវត្តមានចូលរួមរបស់ លោកស្រី អ្នកនាងកញ្ញានិងអ្នកគ្រូឧទ្ទេស ដែលនេះ គឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការងារបញ្ជ្រាបយេនឌ័ររបស់នគរបាលជាតិកម្ពុជា និងជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ ដើម្បីមានសមភាពក្នុងការងារ និងគម្លាតយេនឌ័រ ត្រូវកាត់បន្ថយនិងឈានទៅលុបបំបាត់នូវភាពរើសអើងទាំងស្រុងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងសង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង