ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធី អបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។
ក្នុងពិធីនោះមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ពីសំណាក់សម្តេចថ្នាក់ដឹកនាំ កំពូល នៃ ស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ និងប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត៕