**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចាត់តាំងឯកឧត្តម មិត្ត ទីមាន រៀបចំកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចាត់ ឯកឧត្តម មិត្ត ទីមាន នាយករងខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី រៀបចំពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះ។

ពិធីកាន់បិណ្ឌវេនទី៧ បានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ដោយឯកឧត្តម មិត្ត ទីមាន និងអ្នកចូលរួមជាច្រើន រួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកាខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា ជំនួយការ ក្រុមលេខា ព្រមទាំងសាច់ញាតិជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករ បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន ជីដូន ជីតា ដែលចែកឋានទៅបរលោកខាងមុខ មកទទួលយកនូវអានិសង្ឃដែលបានឧទ្ទិសជូននៅក្នុងវេនកាន់បិណ្ឌទី៧នេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម មិត្ត ទីមាន បាននាំយកនូវបច្ច័យ របស់សម្តេចរដ្ឋសភាធិបតី និងការចូលរួមពីញាតិមិត្តពុទ្ឋបរិស័ទចំនួនជាង៤៦លានរៀលនិង៦០០ដុល្លារប្រគេនដល់ចៅអធិការវត្តវិមានតេជះ ទុកសម្រាប់កសាងសមិទ្ឋផលនានាក្នុងវត្តផងដែរ។

ទន្ទឹមនឹងនេះ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក ឃួន រឿម និង ឧបាសិកា អ៊ាប ប៊ុនស៊ត ដែលជាបិតា មាតាបង្កើតរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

សូមជម្រាបថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរៀងរាល់ឆ្នាំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី តែងតែអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន វីរៈជនស្នេហាជាតិ ជីដូន ជីតា ដែលបានធ្វើមរណកាលទៅហើយនិងបានបួងសួងសូមឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តន៍តទៅ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំប្រចាំឆ្នាំ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ពិធីបុណ្យភ្ជុំបិណ្ឌនេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង