រដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី លេីកទី២៣ នៅទីក្រុងគូឡាឡាំពួ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ២០១៦-២០២៥ លើផ្នែកយុទ្ធសាស្ត្រពង្រឹងសន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្ស៉ាំ ការគ្រប់គ្រងជំងឺសត្វនិងរុក្ខជាតិ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព គុណភាព និងទីផ្សារកសិផល ការពង្រឹងប្រព័ន្ធព័ត៌មាននិងបណ្តាញនៃការផ្លាស់ប្តូរចំណេះដឹង ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
តាមរយៈកិច្ចពិភាក្សានាព្រឹកថ្ងៃនេះ អង្គប្រជុំបានឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី ផ្អែកតាមស្មារតីនៃអង្គប្រជុំ ៕