ឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញការងាររដ្ឋបាល និងពិធីការ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញការងាររដ្ឋបាល និងពិធីការដល់នាយ-នាយរង និងមន្រ្តីនគរបាលចំណុះការិយាល័យជំនាញ អធិការដ្ឋានក្រុង-ស្រុក វរសេនាតូចការពារព្រំដែនគោកទាំង២ ដែលរៀបចំឡើងនៅសាលប្រជុំធំស្នងការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក លោកមេបញ្ជាការវរសេនាតូច និងលោក លោកស្រី សមាជិក សមាជិការ សរុបចំនួន ១០៨នាក់ ស្រី ០៨នាក់ ក្នុងនោះ (សិក្ខាកាមចំនួន ៨១នាក់/ស្រី ០៦នាក់)។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានមតិសំណេះសំណាលផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់នៅពេលត្រលប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងបទពិសោធន៍ក្រោយបញ្ចប់វគ្គ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ៕