អភិបាលខេត្តកណ្តាល អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ស្ថិតនៅភូមិទួលសំភី ឃុំព្រែកគយ ស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ប្រវែង ៦៦០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិទួលសំភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជាមួយគ្នានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត មានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាអាចធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បានយ៉ាងឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ក៏ត្រូវបានចាត់ទុក ផងដែរជាវិស័យអាទិភាពមួយយ៉ាងសំខាន់របស់ជាតិ ដែលជានិច្ចកាលតែងតែ បានទទួលការគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕