**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន៖ វិស័យហ្វឹកហ្វឺន ពិតជាមានសារៈសំខាន់ចាំបាច់ក្នុងកងពលខេមរភូមិន្ទ ដែលជាកិច្ចការអាទិភាពត្រូវដំណើរការជាប្រចាំ

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យបំពេញក្របខ័ណ្ឌ និងបិទវគ្គបំប៉នគ្រូបង្គោល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ មូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានមានប្រសាសន៏ថា វិស័យហ្វឹកហ្វឺន ពិតជាមានសារៈសំខាន់ចាំបាច់ក្នុងកងពលខេមរភូមិន្ទ ដែលជាកិច្ចការត្រូវអនុវត្តជាប្រចាំ ។

ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានមានប្រសាសន៍បន្ថែមទៀតថា វិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តផែនការ កែទម្រង់របស់ខ្លួន ពោលគឺការងារហ្វឹកហ្វឺនជាកិច្ចការអាទិភាពដែលត្រូវដំណើរការជាប្រចាំ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងអំណរដោយស្មោះស្ម័គ្រដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយសម្តេចបានចូលរួមកែរទម្រង់ហេដ្ឋារចនាសម្ព័ន្ធ រឹង និងទន់ ក្នុង ខភម ពិសេសយកចិត្តទុកដាក់ទៅលើការងារហ្វឹកហ្វឺន ដោយបានបង្កើតឲ្យមានសាលាពហុជំនាញ និងសាលាបណ្តុះបណ្តាលគ្រប់កម្រិត ដើម្បីកសាងធនធានមនុស្សក្នុង ខភម ឲ្យកាន់តែរីកចម្រើន ។ ព្រមទាំងបានថ្លែងអំណរគុណ ដល់នការជួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក និងកងពលតូចលេខ៧០ សាលានាយទាហានសកម្ម និងវិទ្យាស្ថានកងទ័ពជើងគោក បានចាត់បញ្ជូនយោធាចារ្យជួយបង្ហាត់បង្រៀន និងខិតខំប្រឹងប្រែងផ្ទេរចំណេះដឹងដល់សិក្ខាកាមវគ្គទាំងពីរនេះ ទទួលបានលទ្ធផលល្អប្រសើរទាំងបរិមាណ និងគុណភាព និងបានធ្វើឲ្យវគ្គហ្វឹកហ្វឺនទាំងពីរវគ្គបានដំណើរការហ្វឹកហ្វឺន តាមការរំពឹងទុក ។

របាយការណ៍ផ្តល់ដោយ ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយសេនាធិការរង នាយការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនដែលបានដំណើរការ និងបានបិទវគ្គបញ្ចប់នៅថ្ងៃនេះមានចំនួន ០២វគ្គ៖ ទី១.វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យបំពេញក្របខណ្ឌបណ្តាសាលា មានរយៈពេល ០៤ខែ ដោយចាប់ផ្តើមប្រមូលផ្តុំពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មានកម្មសិក្សាការីចំនួនរួម ៩២នាក់ ។ ជាលទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺនសិក្ខាកាមទទួលបាននិទ្ទេស- ល្អណាស់ ០១នាក់ និទ្ទេសល្អ ០១នាក់ និទ្ទេសល្អបង្គួរ ៥១នាក់ និងនិទ្ទេសមធ្យម ០១នាក់ ។ ទី២.វគ្គហ្វឹកហ្វឺនបំប៉នគ្រូបង្គោល សិក្សារយៈពេល ០៣ខែ ដោយចាប់ផ្ដើមប្រមូលផ្តុំពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មានកម្មសិក្សាការីសរុបចំនួន ៨១នាក់ ។ លទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺន សិក្ខកាមទទួលបាននិទ្ទេស- ល្អណាស់ ០១នាក់ – ល្អ ២៧នាក់
– ល្អបង្គួរ ៣៣នាក់ ។

អត្ថបទដែលជាប់ទាក់ទង