សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុង អ៊ំស្រី ពេជ្រ ណារ៉េន មានអាការចុកដើមទ្រូង ផ្នែកខាងឆ្វេង ព្រោះមានជំងឺ ស្ទះសរសៃឈាមបេះដូង
ភ្នំពេញ៖ អ៊ំស្រី ពេជ្រ ណារ៉េន អាយុ ៦៣ឆ្នាំ មានទីលំនៅ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអាការចុកដើមទ្រូង ផ្នែកខាងឆ្វេង ព្រោះមានជំងឺ ស្ទះសរសៃឈាមបេះដូងស្រួចស្រាល(Syndrome Coronarien Aigu ST +) ។
ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនអ៊ំស្រីមកទទួលការសង្គ្រោះនៅមជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមរយៈការឆ្លុះសរសៃឈាមដាក់រឺស័រពង្រីកសរសៃឈាមបេះដូង ។ បច្ចុប្បន្ននេះ អ៊ំស្រីបានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី៕