**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត

លោកជំទាវ តឹករ៉េត កំរង ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា ដើម្បីពិភាក្សាពីវឌ្ឍនភាពនិងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម Tibor BALOGHDI និងសហការី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនហុងគ្រីដែលតែងតែផ្ដល់ការគាំទ្រ និងនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក។ បន្ថែមពីនេះ លោកជំទាវបានលើកឡើងអំពីការត្រៀមលក្ខណៈរបស់ភាគីកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី (JCEC) នាពេលខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារ និងកំណត់វិស័យអាទិភាពនិងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណនូវការផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អរបស់ក្រសួងពាណិជ្ជកម្មដល់ភាគីហុងគ្រីនាពេលកន្លងមក និងបានបង្ហាញឆន្ទៈមោះមុត ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសវិស័យអាទិភាពរួមមាន៖ ពាណិជ្ជកម្ម កសិកម្ម និងធនធានទឹក។

ក្នុងកិច្ចជំនួបនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃJCEC តាមប្រព័ន្ធ Hybrid នាពេលឆាប់ៗខាងមុខ ដែលក្នុងនោះក៏មានការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងភាគីទាំងពីរតាមប្រព័ន្ធវីដេអូ ដើម្បីត្រួតពិនិត្យនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងសមិទ្ធផលតាមគោលដៅកំណត់។ បន្ថែមពីនេះ ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាស្វែងយល់អំពីសក្ដានុពលពាណិជ្ជកម្ម និងវិនិយោគរវាងសភាពាណិជ្ជកម្មទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា និងផ្លាស់ប្ដូរយោបល់ទៅលើ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP+ របស់សហភាពអឺរ៉ុប បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រីសម្រេចបានទំហំប្រមាណ ៧,៤៤ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើង៨៩% ធៀបនឹងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ ស្បែកជើង ថ្នាំជក់ និងឧបករណ៍អគ្គិសនីឬបរិធានមេកានិកជាដើម រីឯទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម ៕

អត្ថបទដែលជាប់ទាក់ទង