**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តទីបត្យារាម (ហៅវត្តកោះត្រែង) នៅលើកោះពីរ ក្នុងស្រុកក្រូចឆ្មារ

ភ្នំពេញ៖ ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អ៊េងវន ព្រមទាំងក្រុមគ្រួសារ និងអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តទីបត្យារាម (ហៅវត្តកោះត្រែង) នៅលើកោះពីរ ស្ថិតនៅភូមិជួរកណ្តាល ឃុំកោះត្រែង ស្រុកក្រូចឆ្មារ។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមកាន់បិណ្ឌវេនទី៨ នៅទីអារាមមួយនេះ បានអុជធូបបួងសួងសុំសេចក្តីសុខ និងប្រតិបត្តិពិធីសាសនា ដោយព្រះសង្ឃសម្តែងធម៍ទេសនា នមស្សការព្រះរតនត្រៃសមាទានសីល ព្រមទាំងរាប់បាត្រ ដើម្បីទទួលយកធម្មទាន និងទទួលបានសេចក្តីសុខសេចក្តីចម្រើន ជាទីជ្រះថ្លាបំផុត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រសាសន៍សំណេះសំណាលលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្ត រួមជាមួយមន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ។

ជាក់ស្តែងថ្ងៃនេះ រដ្ឋបាលខេត្ត បានបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល ៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជួយផ្សព្វផ្សាយនូវគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បច្ចុប្បន្នគឺបន្តអនុវត្តតាមគោលនយោបាយពីអាណ្ត្តិទី៦ ក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្នុងដឹកនាំប្រទេស អោយមានរីចម្រើនបន្ថែមទៀត។

ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយចលនាទេសចរណ៍ ក្នុងរដូវភ្ជុំបិណ្ឌនេះ ក៏ដូចជាអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ទស្សនាកម្សាន្តសប្បាយដោយសេរីក្រោមម្លប់សុខសន្តិភាព នូវព្រឹត្តការណ៍ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើងនៅបរិវេណអាងទឹកសោភ័ណ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ។

ព្រឹត្តិការណ៍នេះ មានរយៈពេល០៧ថ្ងៃ ក្នុងនោះចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានការតាំងពិពរណ៍បង្ហាញទំនិញភូមិ១ផលិត១, ថ្ងៃ១៤ និង១៥ ខែតុលា បន្ថែមដោយការប្រគុំតន្រ្តីខ្នាតយក្ស ការសម្តែងសិល្បៈនានា ជាពិសេសនៅថ្ងៃទី១៥ ខែតុលា បន្ថែមនូវការប្រណាំងទូកខ្នាតអន្តរជាតិ ទូកត្នោត ខ្ទះត្នោត ប្រមាណ៤០គូ ហើយមានការបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចចម្រុះពណ៍យ៉ាងស្រស់ស្អាតពាសពេញផ្ទៃមេឃ នាពេលរាត្រីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង