**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពទឹក និងជួបសហគមន៍កសិករប្រើប្រាស់ទឹក​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និង​មន្ត្រីបច្ចេកទេស នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣​ បានចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបសំណេះសំណាលជាមួយសហគមន៍កសិករ​ប្រើ​ប្រាស់​ទឹក​ស្ទឹង​ក្រាំងពន្លៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលដោយផ្ទាល់​ ​និងប្រកបដោយភាព​ស្និទ្ធស្នាលជាមួយ​សហគមន៍​កសិករ​ប្រើប្រាស់ទឹក​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាកសិករ​ប្រើប្រាស់ទឹកទាំង​អស់​​ឱ្យ​ជួយ​ថែ​រក្សា​សមិទ្ធផល​​ដែល​មាន​ស្រាប់ ដើម្បី​ប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត​​ និងបាន​ណែនាំដល់​មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្ត​កំពង់ស្ពឺ​ឱ្យបន្តចុះតាមដានស្ថានភាព​ទឹក​នៅតាមប្រព័ន្ធធារាសាស្ត្រ ដោយ​យក​ចិត្តទុកដាក់ខ្ពស់ក្នុងកា​រ​រក្សា​ទឹក​ស្តុកទុកក្នុងអាង​ និងត្រូវត្រៀម​លក្ខណៈ​ជានិច្ចក្នុងការឆ្លើយតប​ចំពោះ​​គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយ​ឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស​ ​និងលោក​ប្រធាន​មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ​​ បានចុះ​ត្រួតពិនិត្យស្ថានភាពទឹកនៅតាម​បណ្តាប្រព័ន្ធ​ធារា​សាស្ត្រ​មួយចំនួន​ដូចជា៖ – អាងទឹកអន្លុងជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានប្រវែង​ ៦​,៥០០​ម៉ែត្រ​ អាចស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប​ ផ្ទៃដី​ស្រោច​ស្រព​លាតសន្ធឹង​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងមួយផ្នែកនៃ​រាជធានីភ្នំពេញ។ -ទំនប់ពាមល្វា​ អូរតោង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់នេះបាន​ធ្វើ​ការ​ជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១៩ ដោយក្រសួងធនធានទឹក និងឧតុនិយម។ -ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់អាងទឹកតាសាល ដែលមានប្រភពទឹកពីស្ទឹងតាសាល​ មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ អាចស្តុកទឹកបាន​ ១៤០​លាន​ម៉ែត្រគូបត្រូវបាន​អភិវឌ្ឍន៍​​ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​​​ឥណ្ឌា​។ ការសាងសង់ទំនប់អាងទឹកតាសាល ដើម្បី​កាត់បន្ថយជំនន់ស្ទឹងព្រែក​ត្នោតផង ព្រម​ទាំង​ផ្តល់ទឹកសម្រាប់ការស្រោចស្រព និងការប្រើ​ប្រាស់​ក្នុង​ជីវភាពប្រចាំថ្ងៃផង។ -ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជា​សំណង់ស្ទាក់បែង​ចែកទឹកទៅប្រឡាយមេខាងជើងប្រវែង​ ២០គីឡូម៉ែត្រ​ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​ និងខេត្តកណ្តាល​ មានផ្ទៃដីស្រោចស្រពប្រមាណ ៤,០០០ហិកតា និងប្រឡាយមេខាងត្បូងប្រវែង​ ៤៥​គីឡូម៉ែត្រ​មានផ្ទៃដីស្រោចស្រពប្រមាណជាង​ ១០​,០០០ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​មួយផ្នែកនៃខេត្តកណ្តាល។​​ ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងគម្រោងជួសជុលកែលម្អឡើងវិញ ក្រោម​ហិរញ្ញប្បទានរបស់​រាជរដ្ឋាភិបាលជប៉ុន ដែលគ្រោងនឹងបើកការដ្ឋាននៅក្នុងឆ្នាំ២០២៤ ខាងមុខ​ ៕

អត្ថបទដែលជាប់ទាក់ទង