**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ

ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមរំលែកទុក និងចូលរួមសោកស្តាយចំពោះការបាត់បង់ជិវិតនិស្សិតខ្មែរម្នាក់ ក្នុងស្ថានការ នៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអុីស្រាអែល

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមរំលែកទុក និងចូលរួមសោកស្តាយចំពោះការបាត់បង់ជិវិតនិស្សិតខ្មែរម្នាក់ ក្នុងស្ថានការ នៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអុីស្រាអែល។

តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៨ ខែតុលានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំសូមចូលរួមរំលែកទុក និងសូមចូលរួមសោកស្តាយចំពោះការបាត់បង់ជិវិតនិស្សិតខ្មែរម្នាក់ ក្នុងស្ថានការ នៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយបានតាមដានស្ថានការណ៍ជាប់ជាប្រចាំ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាធិបតិតេជោ ហ៊ុន សែន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បានចេញសារយ៉ាងឆាប់រហ័ស ដើម្បីដាក់ចេញវិធានការបន្ទាន់នានាក្នុងការសម្របសម្រួលការងារចាំបាច់ឲ្យបានទាន់ពេលវេលា និងធ្វើយ៉ាងណា សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរប្រមាណ៤៥០នាក់ផ្សេងទៀត ដែលមានវត្តមានប្រទេសអ៉ីស្រាអែល។

សូមបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអុីស្រាអែល ព្យាយាមរក្សាសុវត្ថិភាព និងគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធររបស់អ៊ីស្រាអែលឲ្យបានខ្ជាប់ខ្ជួន ដ្បិតថាអំឡុងពេលនេះស្ថានភាពកំពុងតែមានការវឹកវរ និងច្របូកច្របល់។ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបន្តកិច្ចសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីថែរក្សាសុវត្ថិភាពជូនបងបងប្អូនខ្មែរយើង។

ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែល សូមទទួលបាននូវសុវត្ថិភាពគ្រប់ៗគ្នា”៕

អត្ថបទដែលជាប់ទាក់ទង