**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ

ឯកឧត្តម វង្ស ពិសេន អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន៩ ក្នុងខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន៩ នៅខេត្តព្រៃវែង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ឲ្យមកទទួលផលបុណ្យទាំងនេះ។

ដោយសេចក្តីសទ្ធាជ្រះថ្លា ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបានឧទ្ទិសមគ្គផលកុសលបុណ្យដល់ជីដូនជីតា ឪពុកម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកឋាន សូមទទួលបានសេចក្តីសុខចម្រើន សិរីសួស្តី។

ក្នុងពិធីកាន់បិណ្ឌទី៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ មន្ត្រីក្រោមឱវាទ បានប្រគេនទេយ្យវត្ថុ និងបច្ច័យសម្រាប់មួយវត្តៗ មាន៖ ស្លាដក់ ១ឈុត, អង្ក រ១០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ត៥គីឡូក្រាម, ទឹកត្រី ១០យួរ, មីម៉ាម៉ា ១កេសធំ, ត្រីខកំប៉ុង ១កេសធំ, ទឹកដោះគោ ១កេសធំ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, ប្រគេនបច្ច័យព្រះសង្ឃ ១៨ម៉ឺនរៀល, ប្រគេនបច្ច័យកសាងវត្ត ៥លានរៀល ដោយឡែកវត្តបឹងកក់ប្រគេនបច្ច័យ ១៥លានរៀល សរុបបច្ច័យដែលបានប្រគេនទាំង៩វត្តមានចំនួន ៨៤,៧៩០,០០០រៀល ( ប៉ែតសិបបួនលានប្រាំពីរសែនប្រាំបួនម៉ឺនរៀល) ៕

អត្ថបទដែលជាប់ទាក់ទង