**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៧៩គ្រួសារ នៅស្រុកឯកភ្នំ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសុខ លូ  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងសហការី  អនុសាខាស្រុកឯកភ្នំ យុវជនអ្នកស្ម័គ្រ ចិត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៧៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ។ហើយពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តព្រែកហ្លូង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមសុខ លូ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពនិងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរានិងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

ឯកឧត្តម  សុខ លូ មានប្រសាសន៍ថា “នៅក្នុងភូមិសាស្ត្របាត់ដំបង បានទទួលរងនូវសម្ពាធទាបមានភ្លៀង ធ្វើឲ្យមានជំនន់ភ្លៀងយ៉ាងឆាប់រហ័ស និងមានកម្លាំងទឹកហូរខ្លាំង ដែលធ្វើឲ្យផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិ ដំណាំស្រូវ ចម្ការមួយចំនួន របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសស្រុកឯកភ្នំ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក  ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការស្នើសុំជំនួយពីសាខាភ្លាមៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់វេលា។

ឯកឧត្តមប្រធានបានបញ្ជាក់ថា “អំណោយដែលយកមកចែកជូនបងប្អូននៅពេលនេះគឺបានមកពីការំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ថ្លែងក្នុងឱកាសនោះឯកឧត្តម បានបញ្ជាក់ជូនថាសព្វថ្ងៃនេះដោយសារការប្រែប្រួលអាកាសធាតុជាសកល បានបង្កឲ្យមានផលប៉ះពាល់ទី១ ផ្នែកកសិកម្ម ទី២ សុខភាពសាធារណៈ ទី៣ គឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ជាតិមួយចំនួនត្រូវបានកាត់ផ្ដាច់ ហើយម្យ៉ាងវិញទៀតក្នុង រយៈពេល ២០ ឆ្នាំចុងក្រោយនេះយើងឃើញថាព្រឹត្តិការណ៍គ្រោះមហន្តរាយផ្សេងៗគឺថាមានទំហំធំហើយញឹកញាប់និងរងគ្រោះធ្ងន់ធ្ងរជាមុន។

ឯកឧត្តមបានថ្លែងបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា មិនមែន ធ្វើតែការផ្តល់អំណោយសង្គ្រោះនោះទេ គឺយើងធ្វើការងារពាក់ព័ន្ធទៅនឹងការងារសុខភាពសាធារណៈ ហើយរដូវនេះជារដូវភ្លៀង យើងមានការចុះអប់រំផ្សព្វផ្សាយអំពី ជំងឺគ្រុនឈាម គ្រុនចាញ់ និងមានការងារបរិស្ថាន ហើយកាកបាទក្រហមកម្ពុជា ក៏បានចូលរួមនិងផ្សព្វផ្សាយតាមរយៈអ្នកស័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមការត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផងដែរ។

ជាមួយគ្នានេះ លោក ម៉ិល សុផល ជាប្រធានគណៈកម្មាធិការអនុសាខាស្រុក សូមថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្ត ដែលមានឯកឧត្តម សុខ លូ ជាប្រធាន  យុវជន អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្តែងថ្ងៃនេះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង មានជីវភាពក្រីក្រ ទទួលបានអំណោយមនុស្សធម៌ជាគ្រភងឧបភោគ បរិភោគ តាមរយៈសំណើពីអនុសាខាស្រុក និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពល្អបរិបូរណ៍ កម្លាងំស្មារតី ឈ្លាសវៃ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី៦ដប,ទឹកស៊ីអ៉ីវ៦ដបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង