ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកបវេសនកាល ឆមាសទី២ ឆ្នាំសិក្សា២០២២-២០២៣ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆមាសទី២ ឆ្នាំសិក្សា២០២២-២០២៣ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្ត្រាចារ្យ គ្រូឧទ្ទេស បុគ្គលិក មន្ត្រីពាក់ព័ន្ធ និងនិស្សិតទាំងបីជំនាន់ ដែលកំពុងសិក្សាសរុបប្រមាណ ៤០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីក្លាយខ្លួនជាបញ្ញវន្ត ដែលមានចំណេះដឹង ជំនាញច្បាស់លាស់ និងសីលធម៌វិជ្ជាជីវៈល្អ ក្នុងការចូលរួមអនុវត្ត និងអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាស្របតាមចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕