**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត តំណាងអភិបាលនៃគណៈអភិបាលខេត្ត ប្រឹក្សាក្រសួងមុខងារសាធារណៈ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអតីតមន្ត្រីរាជការនិវត្តជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ អ៊ំប្រុស អ៊ំស្រី ជាអតីតមន្ត្រីរាជការនៃមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ ដែលបានឆ្លងកាត់ការតស៊ូលះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍សម្រាប់អ្នកបន្តវេន ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះលោកអុំ លោកពូ អ្នកមីង នាពេលនេះ ព្រមទំាងបានរំលឹកនូវវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាំកម្ពុជា មកកាន់សុខសន្តិភាព មានស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទៅលើការលះបង់ប្រកបដោយឆន្ទៈរបស់ថ្នាក់ដឹកនាំជំនាន់មុន រួមមាន០២ចំណុច៖ ១)ការលះបង់របស់ចាស់ៗទើបក្មេងៗមានថ្ងៃនេះ និង២)ក្មេងៗជំនាន់ក្រោយត្រូវគិតគូរ និងថែរក្សា។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងនូវបីចំណុចទៅកាន់យុវជនជំនាន់ក្រោយរួមមាន៖ ១)ការគោរពចាស់ទុំ កើតចេញពី គុណធម៌ សីលធម៌ ២)ការគោរពឋានានុក្រម កើតចេញពី ការចាត់តាំង និង៣)ការគោរពភាពជាគម្រូនៃការដឹកនាំ កើតចេញពីឧត្តមគតិ។

ឆ្លៀតឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានផ្តល់ឱកាសជូនឯកឧត្តម នូវការទូន្មាន ពន្យល់បង្រៀន និងអប់រំ ក្នុងការតម្រង់ទិសការអនុវត្តការងារកន្លងមកក្នុងក្របខណ្ឌ ការងារនយោបាយ និងការងារមហាជនក្នុងខេត្តកំពង់ស្ពឺ នេះផងដែរ។

សូមបញ្ជាក់ដែរថា អត្ថប្រយោជន៍សម្រាប់និវត្តជន និងអតីតយុទ្ធជន និងគ្រួសារ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនរួមមាន ប្រាក់សោធនប្រចាំខែ បណ្ណ ប.ស.ស និងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែមទៀត ជាការតបស្នងសងគុណចំពោះការខិតខំប្រឹងប្រែងក្នុងពេលកន្លងមក ហើយរាជរដ្ឋាភិបាលនឹងបន្តដំឡើងប្រាក់សោធនប្រចាំខែ នៅដើមឆ្នាំ២០២៤ ដើម្បីធានាបាននូវគម្លាតរវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង