**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ

ឯកឧត្តម សួន រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងប្រកាសស្តីពីវិធាន និងនីតិវិធីអធិការកិច្ចមុខងារសាធារណៈ និងសេចក្តីព្រាងស្តីពីវិធីសាស្ត្រនៃការធ្វេីអធិការកិច្ចលេីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា

ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងប្រកាសស្តីពីវិធាន និងនីតិវិធីអធិការកិច្ចមុខងារសាធារណៈ និងសេចក្តីព្រាងស្តីពីវិធីសាស្ត្រនៃការធ្វេីអធិការកិច្ចលេីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន។

ក្រោយពីស្តាប់ លោក​ ហែន​ សារិទ្ធ​ លោក​ ភូង​ ពិទូ​ អគ្គាធិការរងទទួលបន្ទុក និងនាយកដ្ឋានជំនាញ បានរាយការណ៍ពីសេចក្តីព្រាងទាំងពីរ និងដំណេីរនៃការកសាងសេចក្តីព្រាងនេះ រួចមក ឯកឧត្តមអគ្គាធិការ និងអង្គប្រជុំទាំងមូលបានបញ្ចេញមតិ គំនិតយោបល់ និងផ្តល់ធាតុចូលក្នុងសេចក្តីព្រាងខាងលេីឱ្យគ្រប់ជ្រុងជ្រោយនិងស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មុននឹងបញ្ចប់​ ឯកឧត្តម​អគ្គាធិការ​ ​បានណែនាំឱ្យថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​នៃអគ្គាធិការដ្ឋាន​ សូមបន្តខិតខំស្រាវជ្រាវបន្ថែម​ និងគោរពស្នេីសុំគោលការណ៍ថ្នាក់ដឹកនាំក្រសួង ពិនិត្យសម្រេច​ ដេីម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព​ គុណភាព​ និងការទទួលខុសត្រូវខ្ពស់​ ដេីម្បីសម្រេចបានតាមចក្ខុវិស័យរបស់ក្រសួង ៕

អត្ថបទដែលជាប់ទាក់ទង